ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុដ៏ឈានមុខមួយនៅប្រទេសកម្ពុជា ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក បន្តចូលរួមជួយសហគមន៍មូលដ្ឋាន និងលើកកម្ពស់សុខុលមាលភាពប្រជាពលរដ្ឋ។ខាងក្រោមនេះជាគម្រោងសំខាន់ៗ ដែលក្រុមហ៊ុនបានចូលរួមឧបត្ថម្ភនាពេលកន្លងមក។

ដើម្បីអបអរសាទរទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់កម្ពុជា ក្រោមប្រធានបទ ធ្វើការរួមគ្នាដើម្បីលើកកម្ពស់តុល្យភាពរវាងភាពធន់ និងការបន្សាំនៅថ្នាក់មូលដ្ឋាន ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក បានចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះប្រជាពលរដ្ឋនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយបរិច្ចាគថវិកាចំនួន 20,000 ដុល្លារអាមេរិក ដើម្បីផ្គត់ផ្គង់ ឧបករណ៍និងសម្ភារសង្គ្រោះលើផ្ទៃទឹក។

ចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក បានបរិច្ចាគទឹកប្រាក់ចំនួន ២០០០ ដុល្លារ ជូនដល់រដ្ឋបាលខណ្ឌចំការមន ដើម្បីយកមកប្រើប្រាស់ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

នាយកប្រតិបត្តិនៃ ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក លោក CAI ZHONG បានចូលរួមរៀបចំព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games 2023, ព្រឹត្តិការណ៍នេះទទួលបានជោគជ័យដ៏ត្រចះត្រចង់ និងជាកិត្តិយស កិត្យានុភាពជាតិ ដ៏ឧត្តុង្គឧត្តម។

ឧបត្ថម្ភកងទ័ពជួរមុខ ដែលការពារប្រាសាទព្រះវិហារ តបតាមការអំពាវនាវរបស់រដ្ឋបាលខណ្ឌចំការមន ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក បានឧបត្ថម្ភទឹកបរិសុទ្ធចំនួន ១០០ កេះ ជូនដល់រដ្ឋបាលខណ្ឌចំការមន ដើម្បីយកទៅចុះជួយឧបត្ថម្ភកងទ័ពជួរមុខ ដែលឈរជើងការពារទិសប្រាសាទព្រះវិហារ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
_organized_page-0007-1024x768.jpg)
រដ្ឋបាលខណ្ឌចំការមន សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក ដែលបាន ឧបត្ថម្ភអង្ករចំនួន ៥,០០០គីឡូក្រាម ដល់គ្រួសារក្រីក្រ ដែលរស់នៅតាមប្រឡាយបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
_organized_page-0008-768x576.jpg)
ចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក បានឧបត្ថម្ភទឹកបរិសុទ្ធចំនួន ២៥០ កេះ ជូនដល់រដ្ឋបាលខណ្ឌចំការមន ដើម្បីយកមកប្រើប្រាស់ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
_organized_page-0010-1024x768.jpg)
ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក បានរៀបចំកម្មវិធីសប្បុសធម៌ក្រោមប្រធានបទ 《ដំណើរជាមួយក្តីស្រលាញ់ក្នុងការជួយដល់ការសិក្សា》ដែលស្ថិតនៅសាលាបឋមសិក្សាពន្លឺថ្មី នៅក្នុងស្រុកថ្ពង ភូមិអមលាំង ខេត្តកំពង់ស្ពឺ ដើម្បីជួយគាំទ្រនិងយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សនៅទីនោះ។សាលារៀនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចែករំលែករបស់ ក្រុមហ៊ុន វ៉ាន តៃ ដា ហើយក៏មានការកោតសរសើរចំពោះការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។
-2_page-0011-1024x768.jpg)
រដ្ឋបាលខណ្ឌចំការមន សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក ដែលបាន ឧបត្ថម្ភទឹកសុទ្ធ១២០កេះ ជូនដល់រដ្ឋបាលខណ្ឌចំការមនដើម្បីយកប្រើប្រាស់តាមការចាំបាច់។
-3_page-0012-1024x768.jpg)
សាលាប៊ិនសៀងរបស់សមាគមហុកគៀននៅកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក CAI ZHONG ដែលបានគាំទ្រចំពោះការអប់រំភាសាចិន និងបានផ្តល់នូវកុំព្យូទ័រយួរដៃម៉ាកHUA WEI មួយគ្រឿងដល់សាលារៀនរបស់យើងខ្ញុំ។

រដ្ឋបាលខណ្ឌចំការមន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកអគ្គនាយក ក្រុមហ៊ុន វ៉ាន តែជា ហូលឌីង ឯ.ក ដែលបានជួយឧបត្ថម្ភ ទឹកសុទ្ធ ៣២០យួរ ទឹកស៊ីអ៊ីវ ទឹកត្រី៥០យួរប្រេងឆា១លីត្រ ៤កេសនិងត្រីខ ២កេស ជូនដល់រដ្ឋបាលខណ្ឌចំការមន ដើម្បីយកទៅឧបត្ថម្ភកងទ័ពជួរមុខ និងចូលរួមគាំទ្រ លើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបានប្រយុទ្ធ យ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពានដែនអធិបតេយ្យភាពរបស់កម្ពុជាប្រចាំទិសប្រាសាទព្រះវិហារ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។