Categoriesព័ត៌មានផ្សេងៗ ព័ត៌មានអំពីសម្ព័ន្ធក្រុមហ៊ុន

រាជាធានីភ្នំពេញ ធ្នូ ឆ្នាំ២០២៣

គម្រោងអគារពហុមុខងារMTowerដ៏ប្រណិតនិងខ្ពស់ត្រដែតបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញខ្លួនលើទឹកដីតំបន់ពាណិជកម្មចម្រុះក្នុងរាជធានីភ្នំពេញ ដោយមានក្រុមហ៊ុន មីង សឹង លែនម៉ាក ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក ជាម្ចាស់អភិវឌ្ឍន៍គម្រោង បានធ្វើការប្រារព្វពិធីចុះបឋមសិលា និងសម្ពោធបើកការដ្ឋានសាងសង់ហើយ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ។

ពិធីចុះបឋមសិលានិងបើកសម្ពោធការដ្ឋានសាងសង់នេះប្រៀបដូចជាការប្រកាសជាសាធារណៈបង្ហាញនូវភាពជឿជាក់់ និងការប្ដេជ្ញាចិត្តដ៏មុះមុតរបស់ម្ចាស់អភិវឌ្ឍន៍គម្រោងនេះ ក្នុងការចូលរួមវិនិយោគ និងលើកកម្ពស់ទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា។

ពិធីបើកសម្ពោធនេះមានការអញ្ជើញចូលរួមពីលោក លី ហុងទូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន មីង សឹង លែនម៉ាក ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក លោក CAI ZHONG នាយកប្រតិបត្តិក្រុមហ៊ុន ថ្នាក់ដឹកនាំតំណាងនៃក្រុមហ៊ុនសំណង់ BRANCH OF CHINA RAILWAY URBAN CONSTRUCTION GROUP CO., LTD ថ្នាក់ដឹកនាំតំណាងនៃក្រុមហ៊ុន កុងស៊ុលតង់ CHINA NORTHEAST ARCHIECTURA DESIGN & RESEARCH INSTITUTE CO.​LTD,​ XIAMEN និង ភ្ញៀវកិតិ្តយសជាច្រើននាក់ទៀត។

អំពីគម្រោងអគារពហុមុខងារ M Tower

គម្រោង M Towerគឺជាគម្រោងអគារពហុមុខងារដ៏ទំនើប​ស៊ីវិល័យ​មួយ មានកម្ពស់ ៤៣ជាន់ ផ្ទៃក្រឡាសំណង់សរុបប្រមាណជាង ៤០,០០០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅលើតំបន់ពាណិជ្ជកម្មចម្រុះ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលជាដួងនៃរាជធានីភ្នំពេញ។ គម្រោងពហុមុខងារនេះរួមមាន៖ អគារការិយាល័យ អគារ​ខុនដូ​ស្នាក់នៅ និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៦។

Leave a Reply

Your email address will not be published. Required fields are marked *

Contact Us

Hotline

+855(0)23 980 777

#CASA MERIDIAN COPNDOMINIUM AND APARTMENT FLOOR 22,ROOM2206-A, ELITE STREET CORNER OF HARVARD STREET, TONLE BASSAC, CHAMKARMON, PHNOM PENH

© 2024 – Wa Tai Da Holdings Co., Ltd.

All rights reserved.